ក្រុមហ៊ុនឡងវេ អ៊ីនធើណេស៊ិនណល (LONGWAY INTERNATIONAL CO., LTD) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2002 ដោយបានកំណត់ជាក្រុមហ៊ុននាំចូលនូវផលិតផល និងទំនិញដែលមានស្តង់ដា និងគុណភាពជាច្រើនប្រភេទពីបរទេសដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។

បាននាំចូលចូលផ្ដាច់មុខ និងលក់ចែកចាយនូវសំបកកង់ម៉ូតូក្រឡាថ្មី បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

ក្រុមហ៊ុនឡងវេ អ៊ីនធើណេស៊ិនណល បាននាំចូលនូវផលិតផល ស្គត់គ្រប់ប្រភេទ និងសំបកកង់ឡាន និងពោះវៀន​និងសំបកកង់ ម៉ូតូម៉ាក SHIH FA និង ACHEM ឆ្លងកាត់រយៈពេលជាង២១ឆ្នាំកន្លងមកហើយ ដែលក្រុមឡងវេ អ៊ិនធើណេសិនណល បានកំពុងនាំចូល និងចែកចាយដាច់មុខ នូវផលិតផលសំបក់កង់ម៉ូតូម៉ាក់ SHIH FA, ACHEM ជាច្រើនប្រភេទមកកម្ពុជា ដោយទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋដ៏ច្រើនកុះករ។

ក្រុមហ៊ុន បានកំពុងខិតខំប្រឹងប្រែងសហការណ៍ជាមួយនិងរោងចក្រផលិតសំបក់កង់ម៉ូតូ SHIH FA, ACHEM កាន់តែប្រសើរឡើងនូវសំបកកង់ម៉ូតូម៉ាក SHIH FA,ACHEM ខាងផ្នែកបច្ចេកវិទ្យា ទើបធ្វើឲ្យមានគុណភាពខ្ពស់ (ស្វិត ) រឹងមាំ សម្រាប់នាំមកនូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។